ជនអនាមិកបន្តក្លែងបន្លំផេកផ្លូវការរបស់ សម្តេចធិបតី និងផ្សព្វផ្សាយព័ត៌មានមិនពិត

ភ្នំពេញ៖ មានជនអនាមិកជនអនាមិកបន្តក្លែងបន្លំផេកផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីវីរៈភាពរបស់កងទ័ពកម្ពុជា ដែលកំពុងឈរជើងខ្សែត្រៀមជួរមុខជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងប្រឌិតព័ត៌មាន បំភាន់ដល់សាធារណជន។

ដើម្បីចៀសវាងការចាញ់បោកជនអគតិទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយសូមបងប្អូនប្រជាពលរដ្ឋ មេត្តាតាមគណនីផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺមានតែមួយ​ ដោយមិនមានការយកទៅផុសបន្តតាមក្រុមនោះទេ​ បងប្អូន​ អ៊ំពូមី​ តាយាយ​ អាចកត់សម្គាល់លេីចំណុចមួយចំនួនដូចខាងក្រោម៖

១/​ ផេកដែលមានផុស​ គឺចេញពីផេកដោយមានតំណភ្ជាប់ច្បាស់លាស់​ និងមានម៉ោង​ មានកាលបរិច្ឆេទជាក់លាក់

២/​ ផេកផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ មានអ្នកតាមដានចំនួន​ ១,៨​ លាននាក់​ ហេីយមាន​ Link: https://www.facebook.com/share/16jZ2Q42Go/?mibextid=wwXIfr

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតជាព័ត៌មានក្លែងជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ៕






 

Powered by Blogger.