ត្រាំ ទុកពេល៥០ថ្ងៃឱ្យរុស្ស៉ីដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើមិនចង់ប្រឈមទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា បានប្រាប់រុស្ស៉ី ឱ្យបិទបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ក្នុងពេល៥០ថ្ងៃ បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយដ៏ធ្ងន់ធ្ងរ។
លោក ត្រាំ
បាននិយាយថារូបលោកមិនសប្បាយចិត្តទាល់តែសោះជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ
ពូទីន ជាមួយការសង្កត់ធ្ងន់ថាលោកកំពុងអស់
ការអត់ធ្មត់ចំពោះការបដិសេធរបស់មេដឹកនាំរុស្ស៉ីក្នុងការបិទបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនជាង
៣ឆ្នាំមកនេះ។ លោក ត្រាំ បានគូសបញ្ជាអំឡុង
កិច្ចប្រជុំមួយនៅឯវិមានពងក្រពើនៃសេតវិមានជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte ដូច្នេះថា «យើងនឹងដាក់ទណ្ឌកម្មដោយ យកពន្ធគយយ៉ាងធ្ងន់ធ្ងរ
ប្រសិនបើយើងមិនអាចមានកិច្ចព្រមព្រៀងមួយក្នុងពេល៥០ថ្ងៃទេនោះ
ហើយការយកពន្ធគយនឹងស្ថិតក្នុងអត្រា១០០ភាគរយ»។
បើតាមលោក ត្រាំ
សហរដ្ឋអាមេរិកក៏អាចនឹងយកពន្ធគយបន្ទាប់បន្សំលើបណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់រុស្ស៉ី
ជាពិសេសប្រទេស ដែលទិញប្រេង និងឧស្ម័នពីរុស្ស៉ីផងដែរ៕ (ប្រភព៖ Reuters)

Post a Comment