ក្រុមចម្រុះរបស់នាយករដ្ឋមន្ត្រីជប៉ុន បាត់បង់ការគ្រប់គ្រងសភាជាន់ខ្ពស់
តូក្យូ៖ រដ្ឋាភិបាលចម្រុះកាន់អំណាចរបស់ជប៉ុន បានបាត់បង់ការគ្រប់គ្រងសភាជាន់ខ្ពស់ ឬព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតមួយកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា ដែលនេះនឹងធ្វើឱ្យអំណាចរបស់ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាន់តែធ្លាក់ចុះទន់ខ្សោយបន្ថែម បើទោះជាលោកប្ដេជ្ញាបន្តកាន់តំណែងជាមេដឹកនាំគណបក្សរបស់លោកក៏ដោយ។
នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ
មានអាសនៈ១២៥ ក្នុងចំណោមអាសនៈសរុប២៤៨
នៃព្រឹទ្ធសភាជប៉ុនត្រូវបានដាក់ឱ្យបោះឆ្នោតសម្រាប់អាណត្តិថ្មី។
ក្រុមចម្រុះត្រូវការអាសនៈចំនួន ៥០ ដើម្បីគ្រប់គ្រងព្រឹទ្ធសភា។
ប៉ុន្តែលទ្ធផលចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK បានបង្ហាញថា
ពួកគេទទួលបានអាសនៈតែ ៤៧ប៉ុណ្ណោះ ក្នុងនោះគណបក្សប្រជាធិបតេយ្យសេរីនិយម ឬ LDP របស់លោក Ishiba
ទទួលបាន៣៩អាសនៈ និងគណបក្ស Komeito ជាដៃគូទទួលបាន ៨អាសនៈ ដែលនេះមានន័យថាពួកគេមានសមាជិកព្រឹទ្ធសភា ១២២នាក់។
ខណៈលទ្ធផលបោះឆ្នោតនឹងមិនកំណត់ដោយផ្ទាល់ថាតើរដ្ឋាភិបាលចម្រុះរបស់លោក
Ishiba នឹងដួលរលំ ឬក៏អត់ក៏ពិតមែន
តែវានឹងបន្ថែមការដាក់សម្ពាធលើមេដឹកនាំជប៉ុនរូបនេះដែលបានបាត់បង់
ការគ្រប់គ្រងសភាជាន់ទាប ឬរដ្ឋសភារួចទៅហើយក្នុងការបោះឆ្នោតកាលពីខែតុលា ឆ្នាំ២០២៤។
លោក Shigeru Ishiba ក៏បានទទួលស្គាល់លទ្ធផលបោះឆ្នោតផងដែរ
ជាមួយការសង្កត់ធ្ងន់ថាលោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី
ដើម្បីបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក៕ (ប្រភព៖ Reuters)
Post a Comment