គណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវ ១ខ្សែ ក្នុងឃុំកំពង់សិលា
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវជាលក្ខណ:ខួបចំនួន ១ខ្សែ ដោយក្រាលល្បាយថ្មភ្នំ ប្រវែង ១២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុបានមានប្រសាសន៍ថា បន្ទាប់ពី គណៈកម្មការបានត្រួតពិនិត្យ និងវាយតម្លៃដោយយកចិត្តដាក់លើកិច្ចការនេះរួចរាល់ ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោកជំទាវអនុរដ្ឋលេខាធិការ ក៏បានប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួង ដោយបានឯកភាព និងទទួលយកការបញ្ចប់សុពលភាពការងារ ១០០%។ ក្រៅពីនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋត្រូវជួយថែរក្សា និងការប្រើប្រាស់ផ្លូវសូមកុំដឹកលើសទម្ងន់ ដើម្បីការប្រើប្រាស់បានយូរអង្វែងផងដែរ៕








Post a Comment