ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជិត ៤០ម៉ឺនតោន បានចំណូល ២៨៣លានដុល្លារ
ភ្នំពេញ៖ យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ នៃឆ្នាំ ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៨៧ ០៧០ តោន គិតជាទឹកប្រាក់បានចំនួន ២៨៣.៤១ លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា
ការនាំចេញអង្ករបានចំនួន ៣៨៧០៧០ តោន ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥០
ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣
ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៨២
៨៨៥ តោន គិតជាទឹកប្រាក់ចំនួន ១៤៣.៦៤ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន
និងហុងកុង ចំនួន ១០២ ៥០៩ តោន គិតជាទឹកប្រាក់ចំនួន ៦០.២៥ លានដុល្លារសហរដ្ឋអាមេរិក
ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ៥២ ៨៩០ តោន
គិតជាទឹកប្រាក់ចំនួន ៣៧.០៩ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមានអាហ្វ្រិក
មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៨
៧៨៥ តោន គិតជាទឹកប្រាក់ចំនួន ៤២.៤២ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ
បាននាំចេញអង្ករក្រអូបចំនួន ៧៥% ប្រភេទអង្ករសគ្រាប់វែង ១៩.៦៨% អង្ករចំហ៊ុយ ២.៤៩%
អង្ករសរីរាង្គចំនួន ២.១៣% និងអង្ករផ្សេងៗចំនួន ០.៧% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន
៣ ១៧៦ ៥៦១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៥៧.៤៩
លានដុល្លារសហរដ្ឋអាមេរិក៕
Post a Comment