ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តលម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា
នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចធិបតីបាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ
និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ
និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្ដែងរបស់ប្រជាជន។
ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ
ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព
ហើយនៅតែបន្តកំណត់យកការលើកកម្ពស់និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥
នៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ។
នាកិច្ចប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រី
នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចធិបតី បានលើកឡើងក្នុងបទឧទ្ទេសនាមអំពីយុទ្ធសាស្ត្របញ្ចកោណ
ដំណាក់កាលទី១ ថា សម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ដែលជាវដ្តថ្មី
កម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាពជាតិ ឱ្យកាន់តែខ្ពស់ឡើងដូចសម័យអង្គរ
តាមរយៈការកសាងជាតិមួយដ៏រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព
ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ
និងធ្វើបច្ចុប្បន្នកម្មកម្មវិធីកែទម្រង់គន្លឹះជាអាទិភាព ដូចខាងក្រោម៖
១. កម្មវិធីកែទម្រង់រដ្ឋបាលសារធារណៈ
ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល
២.
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
៣. កម្មវិធីកំណែទម្រង់ច្បាប់
និងប្រព័ន្ធយុត្តិធម៌
៤.
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទន្ទឹមនេះ ដោយពិនិត្យឃើញអំពីវិសាលភាព
សារៈសំខាន់ និងភាពចាំបាច់នៃការជំរុញល្បឿននៃការកែទម្រង់ច្បាប់នៅឆ្នាំ២០២៤
សម្ដេចធិបតីបានសម្រេចធ្វើវិចារណកម្មស្ថាប័ននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ដែលត្រូវបានបង្កើតតាំងពីឆ្នាំ២០០៣
ដោយបង្កើតសា្ថប័នពីរដោយ ឡែកពីគ្នាគឺ គណៈកម្មាធិការដឹកនាំការកែទម្រង់យុត្តិធម៌
ដឹកនាំដោយក្រសួងយុត្តិធម៌ ដែលផ្តោតលើការ កែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ប្រទេស រីឯ
គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដឹកនាំដោយទីស្តីការគណៈរដ្ឋមន្ត្រី
ដែលផ្តោតលើការកែទម្រង់ច្បាប់ទាំងមូលរបស់ប្រទេស អនុលោមតាមព្រះរាជ្យក្រឹត្យលេខ
នស/រកត/០២២៤/១៥០ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
ក្នុងនោះផងដែរ ដើម្បីឆ្លើយតបទៅនឹងការបង្កើតស្ថាប័នពីរដោយឡែកពីគ្នានេះ និងបង្កើន
ល្បឿននៃការកែទម្រង់អភិបាលកិច្ច សម្ដេចធិបតី បានកែប្រែ
"យន្តការសម្របសម្រួលការកែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល" ទៅជា "យន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
តាមរយៈអនុក្រឹត្យលេខ ២១៣ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤៕
Post a Comment