រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកអះអាងថា សហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា និងថៃ

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយថា សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយកម្ពុជា និងថៃ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសជាសមាជិកអាស៊ានទាំង២ យល់ព្រមទទួលយកបទឈប់បាញ់ តបតាមការជំរុញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យភាគីទាំង២បិទបញ្ចប់ជម្លោះនៅតាមបណ្ដោយព្រំដែន។

ការបញ្ជាក់របស់លោក Howard Lutnick ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃពុធ ទី៣០ ខែកក្កដា។ លោក Lutnick បានលើកឡើងដូច្នេះថា «តើអ្នកដឹងទេថាយើងបានធ្វើអ្វីនៅថ្ងៃនេះ? នោះគឺយើងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា និងថៃ»។ ក៏ប៉ុន្តែរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ៕ (ប្រភព៖ Bloomberg )



 

Powered by Blogger.