កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា
ប្រភព៖ Reuters
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១១ ខែកក្កដា កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា នៅលើដែនទឹកអន្តរជាតិ ដោយមានការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ១គ្រឿង ព្រមទាំងយន្តហោះចម្បាំងផ្សេងៗ។
ក្នុងថ្ងៃដដែលនេះ
មន្រ្តីយោធាកំពូលនៃប្រទេសទាំង៣
ក៏បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងសេអ៊ូលផងដែរ ជាទីដែលពួកគេទទួលស្គាល់
សារសំខាន់នៃកិច្ចសហប្រតិបត្តិត្រីភាគីជិតស្និទ្ធ
ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ពាក់ព័ន្ធជាមួយប្រទេសកូរ៉េខាងជើង
នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកន្លែងផ្សេងទៀត។
អំឡុងសុន្ទរកថាបើកកិច្ចប្រជុំខាងលើ
ប្រធានអគ្គសេនាធិការចម្រុះនៃយោធាអាមេរិក លោកឧត្តមសេនីយ៍ Dan Caine បាននិយាយដូច្នេះថា «យើងកំពុងបំភ្លឺគន្លងផ្លូវអនាគតរួមគ្នា ដែលជាផ្លូវមួយភាពជាដៃគូអាចវិវត្តទៅមុខ
ពីការកសាងសមត្ថភាព ទៅជាការចែករំលែកទទួលខុសត្រូវ
តាមរយៈការធ្វើប្រាស្រ័យទាក់ទងឋិតថេរជាប់លាប់»។ លោក Caine បានបន្តថា «កូរ៉េខាងជើងនិងចិន កំពុងឆ្លងកាត់ការកសាងកម្លាំងយោធាមិនធ្លាប់ឃើញពីមុនមក
ជាមួយចេតច្បាស់លាស់ ដើម្បីជំរុញគោលដៅរបស់ពួកគេ»៕

Post a Comment