សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង លោក Emanuel Macron ជួបពិភាក្សាការងារ
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស ប្រទេសបារាំង។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ជួបជាមួយប្រធានាធិបតីបារាំង
ក្នុងឱកាសអញ្ជើញ ចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3)
នៅទីក្រុងនីស ប្រទេសបារាំង។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា
បារាំង ជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសទាំងពីរ កំពុងធ្វើការជាមួយគ្នា
ដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic
Partnership) នៅពេលឆាប់ៗខាងមុខ ។
សម្ដេចបវរធិបតី អរគុណមិត្តបារាំង
ដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី
លើកទី២០ នៅឆ្នាំ២០២៦ ។ សម្ដេច នឹងរង់ចាំស្វាគមន៍វត្តមានរបស់លោក ប្រធានាធិបតីបារាំង
Emanuel
Macron នៅកម្ពុជានៅពេលនោះផងដែរ ៕
Post a Comment