ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់ឆ្នេរខាងកើត នាំអំណោយជូនដល់កងទ័ពជួរមុខ
ខេត្តព្រះវិហារ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញ ពីសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធាន ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូ រ៉ាស៊ី ប្រធានក្រុមការងារទទួលបន្ទុកតំបន់ឆ្នេរខាងកើត (East Coast) បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានរដ្ឋ អនុប្រធានរដ្ឋ និងសមាជិក សមាជិកា ចំណុះឲ្យតំបន់ឆ្នេរខាងកើត មកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ មកជូននាយទាហាន នាយទាហានរង និងពលទាហាន នៃវរៈសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ៨ ទិសទីមួយប្រសាទព្រះវិហារ៕
Post a Comment