រដ្ឋបាលស្រុកឈូក ជូនដំណឹងពីការបញ្ចៀសចរាចរណ៍លើកំណាត់ផ្លូវ ចំណុចព្រំប្រទល់ភូមិត្រពាំងគគីរ និងភូមិត្រពាំងថ្ម
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ លោក សៅ មឿន អភិបាលស្រុកឈូក បានប្រាប់ឲ្យដឹងថា រដ្ឋបាលស្រុកបានប្រជុំផ្សព្វផ្សាយ និងជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋជិតមួយខែហើយ មិនឱ្យធ្វើដំណើរចេញចូលក្នុងការដ្ឋាននោះទេ ព្រោះផ្លូវចេញចូលក្នុងការដ្ឋានមានរណ្ដៅ ខ្លាចពួកគាត់ធ្វើដំណើរទៅជួបនឹងបញ្ហាផ្សេងៗដល់អាយុជីវិត អញ្ចឹងហើយបានជាអាជ្ញាធរសម្រេចចិត្តឲ្យពួកគាត់ធ្វើដំណើរតាមផ្លូវវៀង។ នេះបើយោងតាមសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសសការធ្វើចរាចរណ៍គ្រប់ប្រភេទលើកំណាត់ផ្លូវប្រវែង២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
រដ្ឋបាលស្រុកឈូក សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជពលរដ្ឋ ទាំងអស់ក្នុងភូមិត្រ ពាំងគគី ឃុំល្បើក ស្រុកឈូក ខេត្តកំពត ឲ្យបានជ្រាបថា បច្ចុប្បន្ននៅក្នុងទីតាំងភូមិសាស្ត្រព្រំប្រទល់ភូមិត្រពាំងថ្ម និងភូមិត្រពាំងគគីរ មានរថយន្តធន់ធំ គ្រឿងចក្រជាច្រើនគ្រឿងបាននិងកំពុងធ្វើចរាចរណ៍ ជាពិសេសការជីករណ្ដៅមានជម្រៅជ្រៅ នៅជិតផ្លូវដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ភូមិត្រពាំងគគីរ និងភូមិត្រពាំងថ្ម ឃុំរល្បីក ស្រុកឈូក ខេត្តកំពត ។
ដើម្បីធានាបាននូវសុវត្ថិភាព ការបង្ការគ្រោះថ្នាក់ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវក្រាលក្រួសក្រហម ពីចំណុចទំនប់កុកបព្ជាន់ ឆ្ពោះទៅកាន់រោងអាក្រាក់ ដែលជាប់ព្រំប្រទល់ភូមិត្រពាំងគគីរ និងភូមិត្រពាំងថ្ម ឃុំល្បេីក ស្រុកឈូក ខេត្តកំពត អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសសការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ នៅទីតាំងផ្លូវថ្មីនៅផ្នែកខាងជើងផ្លូវចាស់ ដែលរដ្ឋបាលស្រុកបានធ្វើការជួសជុលរួចរាល់ និងអនុញ្ញាតដល់រដ្ឋបាល ឃុំល្បេីក ធ្វើការបិទកំណាត់ផ្លូវប្រវែង២០០ ម៉ែត្រ ក្នុងភូមិសាស្ត្រ នៃការធ្វើប្រតិបត្តិការ មានរថយន្តធន់ធំ គ្រឿងចក្រជាច្រើនគ្រឿង បាននិងកំពុងធ្វើចរាចរណ៍ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបយោគយល់ អធ្យាស្រ័យ និងបញ្ជៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចដោយអនុគ្រោះ។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលឃុំល្បេីក ប៉ុស្តិ៍រដ្ឋបាលឃុំល្បើក និងអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
Post a Comment