អាមេរិក-ចិន បន្តកិច្ចចរចាពាណិជ្ជកម្ម សម្រាប់ថ្ងៃទីពីរ នៅក្នុងទីក្រុងឡុងដ៏
ប្រភព៖ Reuters
ឡុងដ៏៖ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា នេះ មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងចិន ត្រូវបន្តកិច្ចចរចាពាណិជ្ជកម្មសម្រាប់ថ្ងៃទីពីរនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយសង្ឃឹមថានឹងរកឃេីញនូវចំណុចថ្មីជុំវិញការគ្រប់គ្រងការនាំចេញ សម្រាប់មុខទំនិញដូចជារ៉ែកម្រ។
កិច្ចពិភាក្សានេះកើតឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់មហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ
ដោយទិន្នន័យគយបង្ហាញថាការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ
៣៤.៥ភាគរយនៅក្នុងខែឧសភា ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ
២០២០ នៅពេលដែលការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ចំណែកសហរដ្ឋអាមេរិក
ក៏កំពុងរងផលប៉ះពាល់ពីអតិផរណា ទីផ្សារការងារជាប់គាំង
និងតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ។
កាលពីថ្ងៃចន្ទ
ភាគីទាំងពីរបានជួបប្រជុំគ្នាម្តងហេីយ
ដោយពិភាក្សាទៅលេីភាពខ្វែងគំនិតគ្នាជុំវិញកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ហើយបន្តចរចាគ្នានៅព្រឹកថ្ងៃអង្គារនេះទៀតមុនពេលបញ្ចេញព័ត៌មានថ្មីៗ។
ភាគីអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក
លោក Scott Bessent រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson
Greer ខណៈភាគីចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក He Lifeng៕
Post a Comment