ការចរចាពាណិជ្ជម្មអាមេរិក-ចិន ឈានដល់កិច្ចព្រមព្រៀងបន្ធូរបន្ថយការរឹតត្បិតលេីការនាំចេញ
ប្រភព៖ Reuters
ឡុងដ៏, អង់គ្លេស៖ ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក និងចិន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ពួកគេបានព្រមព្រៀងលើក្របខណ្ឌមួយ ដើម្បីដាក់បទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មឡើងវិញ និងលុបចោលការរឹតបន្តឹងការនាំចេញ ខណៈដែលផ្តល់សញ្ញាតិចតួចប៉ុណ្ណោះជុំវិញដំណោះស្រាយយូរអង្វែង។
លទ្ធផលនៃការចរចានាពេលនេះ អាចដោះស្រាយបានតិចតួច
ជុំវិញភាពខុសគ្នាយ៉ាងស៊ីជម្រៅលើពន្ធឯកតោភាគីរបស់លោក ត្រាំ និងការត្អូញត្អែររបស់សហរដ្ឋអាមេរិកជាយូរមកហើយអំពីគំរូសេដ្ឋកិច្ចដែលដឹកនាំដោយរដ្ឋ
និងជំរុញការនាំចេញរបស់ចិន។
ភាគីទាំងពីរមានពេលរហូតដល់ថ្ងៃទី១០ ខែសីហា
ដើម្បីចរចារកកិច្ចព្រមព្រៀងដ៏ទូលំទូលាយបន្ថែមទៀត
ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម ឬបញ្ចុះអត្រាពន្ធ ៣០ភាគរយមកនៅត្រឹម
១៤៥ភាគរយខាងភាគីអាមេរិក និងបញ្ចុះអត្រាពន្ធ ១០ភាគរយមកនៅត្រឹម ១២៥ភាគរយខាងភាគីចិន។
នៅចុងបញ្ចប់នៃការចរចាររយៈពេលពីរថ្ងៃ
ក្នុងទីក្រុងឡុងដ៍ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard
Lutnick បានប្រាប់អ្នកយកព័ត៌មានថា
មានកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយបន្ថែមលេីកិច្ចព្រមព្រៀង
ដែលបានឈានដល់កាលពីខែមុននៅទីក្រុងហ្សឺណែវ ដើម្បីបន្ធូរបន្ថយពន្ធសងសឹកទ្វេភាគី។ លោក Lutnick
បញ្ជាក់ថា ការរឹតបន្តឹងរបស់ចិនលើការនាំចេញសារធាតុរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក
នឹងត្រូវបានដោះស្រាយ ជាផ្នែកមូលដ្ឋាននៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ។
ចំណែកសហរដ្ឋអាមេរិក នឹងលុបចោលការរឹតបន្តឹងរបស់ខ្លួនលេីការនាំចេញ semiconductor
និងទំនិញបច្ចេកវិទ្យាផ្សេងទៀតទៅកាន់ចិន។
ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយ
អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Li Chenggang បាននិយាយថា ជាគោលការណ៍ ភាគីទាំងពីរឈានដល់ក្របខណ្ឌអនុវត្តការឯកភាពគ្នា
ដែលមេដឹកនាំនៃប្រទេសទាំងពីរ សម្រេចបានអំឡុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី៥
ខែមិថុនា ហើយឯកភាពទៅលេីការសម្រេចបាន នៅក្នុងកិច្ចប្រជុំទីក្រុងហ្សឺណែវ។
លទ្ធផលនាពេលនេះ គឺអាចត្រឹមតែរក្សាកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ដោយដោះស្រាយលើការគ្រប់គ្រងការនាំចេញប៉ុណ្ណោះ៕
Post a Comment