ត្រាំ ព្រមានទុកមុន ថាការតវ៉ាអំឡុងពេលប្រារព្ធខួបបង្កេីតកងទ័ព នឹងត្រូវទប់ស្កាត់ដោយប្រេីកម្លាំង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដល់ប្រជាជន ប្រឆាំងនឹងការតវ៉ានៅឯព្យុហយាត្រាយោធា ដើម្បីរំលឹកខួបលើកទី ២៥០របស់កងទ័ពសហរដ្ឋអាមេរិក ដែលគ្រោងប្រារព្ធឡេីងនាចុងសប្តាហ៍នេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន។
លោក ត្រាំ
បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval របស់សេតវិមាន
ដូច្នេះថា «សម្រាប់អ្នកដែលចង់តវ៉ា
នឹងត្រូវជួបការបង្រ្កាបដោយកងកម្លាំង»។
ព្រឹត្តិការណ៍នៅថ្ងៃសៅរ៍
ដែលស្របពេលជាមួយនឹងថ្ងៃខួបកំណើតគម្រប់អាយុ ៧៩ឆ្នាំរបស់លោក ត្រាំ
នឹងមាននូវការរៀបចំខួបបង្កេីតកងទ័ពនៅទីលាន National Mall ហើយបញ្ចប់ដោយក្បួនដង្ហែឆ្លងកាត់រដ្ឋធានីវ៉ាស៊ីនតោន
និងពិធីចុះឈ្មោះចូលបម្រើការងារឡើងវិញរបស់កងទ័ព ក្រោមអធិបតីភាពរបស់ប្រធានាធិបតី។
ថ្មីៗនេះ
ភ្នាក់ងារពិសេសនៃកងកម្លាំង Secret Service លោក Matt
McCool បានឱ្យដឹងថា ភ្នាក់ងារអនុវត្តច្បាប់កំពុងត្រៀមលក្ខណៈ
សម្រាប់មនុស្សរាប់សែននាក់ ដែលអាចនឹងចូលរួមព្រឹត្តិការណ៍នោះ។ ភ្នាក់ងារ មន្ត្រី
និងអ្នកឯកទេសរាប់ពាន់នាក់
នឹងត្រូវដាក់ពង្រាយមកពីទីភ្នាក់ងារអនុវត្តច្បាប់ទូទាំងប្រទេស៕
Post a Comment