អគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ជាច្រើនបានរាយការណ៍ថា លោកឧត្តមសេនីយ៍ Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនានេះ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍ដូច្នេះថា «ឧត្តមសេនីយ៍លោក Hossein Salami ដែលជាប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានពលីនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់»។

សូមជម្រាបថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាអ៊ីស្រាអែលអាចវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងពេលឆាប់ៗ៕



 

Powered by Blogger.