ឃុំកំពង់ព្រាង ក្លាយជាឃុំគំរូក្នុងការញ្ចប់ការប្រើប្រាស់ចង្ក្រានអុស-ធ្យូង ឬចង្ក្រានមានផ្សែង

អត្ថបទ ៖ សុខ ចរណៃ

ខេត្តបាត់ដំបង៖ ឃុំកំពង់ព្រាង ស្ថិតនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋសរុបប្រមាណជាង ២០០០គ្រួសារ បច្ចុប្បន្នបានក្លាយជាឃុំគូរក្នុងការបញ្ចប់ការប្រើប្រាស់ ចង្ក្រានអុស ឬចង្ក្រានធ្យូង ជាប្រភេទចង្ក្រានដែលសំបូរទៅដោយផ្សែងហុយធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាន។

លោក សំ ឈឺន មេឃុំកំពង់ព្រាងបានផ្តល់បទសម្ភាសន៍ជាមួយ«ភ្នំពេញដេលី»ដោយបញ្ជាក់ថា ក្រោយពីរដ្ឋបាលឃុំបានសហការជាមួយអង្គការ SNV ហៅកាត់ថា (ភូមិគ្មានផ្សែង) បានចុះផ្សព្វផ្សាយពីគុណវិបត្តិនៃការប្រើប្រាស់ចង្ក្រានមានផ្សែង ធ្វើឱ្យប៉ះពាល់សុខភាព អនាម័យ ខូចបរិស្ថាន និងជាចំណែកតូចមួយនៃការបំផ្លាញព្រៃឈើជាដើម។

លោកបានបន្តឪ្យដឹងទៀតថា ក្រោយពីបានស្តាប់ការផ្សាយរបស់អង្គការ SVN និងបានយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់ចង្ក្រានអុស ឬចង្ក្រានធ្យូង ធ្វើឪ្យប្រជាពលរដ្ឋក្នុងឃុំកំពង់ព្រាងទាំងមូល បាននាំគ្នាងាកមកប្រើប្រាស់ចង្ក្រានគ្មានផ្សែងវិញ ជាការចូលរួមសហការជាមួយអាជ្ធរឃុំ/សង្កាត់។

លោក សំ ឈីន មេឃុំកំពង់ព្រាង បានសំណូមពរដល់ប្រជាពលរដ្ឋថា ទោះបីជាគម្រោងនេះបានជោគជ័យក៏ពិតមែន តែសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាក្នុងភូមិឃុំ ដែលបានប្រើប្រាស់ចង្ក្រានគ្មានផ្សែង សូមបន្តជានិរន្តភាព ដើម្បីជួយការពារដល់បរិស្ថានផង និងទទួលបាននូវសុខភាពល្អ រស់នៅសុខដុមរមនា៕





Powered by Blogger.