សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង សបញ្ជាក់ថា ចិនមិនបោះបង់កម្ពុជាចោលទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ឆ្លើយតបទៅកាន់ក្រុមប្រឆាំង និងអ្នកវិភាគ ដែលតាំងខ្លួនឯង ចេះដឹងគ្រប់រឿងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងប្រធានាធិបតីចិន បានសបញ្ជាក់ថា រដ្ឋាភិបាលចិន មិនបោះបង់ចោលកម្ពុជានោះទេ ។

ការលើកឡើង របស់សម្តេចធិបតីនេះ ក្រោយពីក្រុមប្រឆាំង និងអ្នកវិភាគបានចោទថា កម្ពុជានឹងឯកោ ដោយសារថ្នាក់ដឹកនាំចិន លែងខ្វល់ខ្វាយ ចំពោះកម្ពុជាទៀត ហើយ ជាពិសេសលែងគាំទ្រ ព្រែកជីកហ្វូណន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ព្រែកជីក ហ្វូណនតេជោ នៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ ខណៈព្រែកជីកមួយនេះ គឺជាមធ្យោបាយដឹកជញ្ជូនផ្លូវទឹក ដោយតភ្ជាប់ពី សមុទ្រ និងទន្លេ៕



 

 

Powered by Blogger.