ពូទីន ទទួលស្គាល់ថា រុស្ស៊ីនៅតែខ្វះខាតសព្វាវុធ បើទោះជាផលិតកម្មកើនឡើង
ប្រភព៖ Reuters
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី
លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានទទួលស្គាល់ថា
កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី នៅតែប្រឈមនឹងការខ្វះខាតសព្វាវុធមួយចំនួន
ជាពិសេសគឺយន្តហោះគ្មានមនុស្សបើក (ដ្រូន)
បើទោះបីជាមានការកើនឡើងយ៉ាងខ្លាំងនៃផលិតកម្មនៅក្នុងស្រុកក៏ដោយ។ ការទទួលស្គាល់ពីកង្វះខាតនេះ
ស្របពេលដែលអះអាងពីការបង្កើនផលិតកម្ម បានបង្ហាញពីសម្ពាធ
និងតម្រូវការដ៏ធំធេងនៃសព្វាវុធ សម្រាប់យុទ្ធនាការយោធាដ៏យូររបស់រុស្ស៊ីនៅអ៊ុយក្រែន។
ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការយោធា-ឧស្សាហកម្មរដ្ឋ
លោក ពូទីន បានកត់សម្គាល់ថា «ខ្ញុំដឹងយ៉ាងច្បាស់...
អាវុធទាំងនេះ (ជាពិសេសដ្រូន) នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ»។
ទោះជាយ៉ាងណា លោកក៏បានអះអាងដែរថា
សហគ្រាសការពារជាតិស្ទើរតែទាំងអស់បានបំពេញការបញ្ជាទិញកាលពីឆ្នាំមុន
ហើយផលិតកម្មបានកើនឡើងខ្លាំង។ លោកបានថ្លែងថា «ការផលិតសព្វាវុធ
ឧបករណ៍ទំនាក់ទំនង ឧបករណ៍ឈ្លបយកការណ៍ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក
បានកើនឡើងទ្វេដង»។ លោកបានបន្ថែមថា កងទ័ពបានទទួលរថពាសដែកជាង
៤,០០០គ្រឿង យន្តហោះប្រយុទ្ធ និងឧទ្ធម្ភាគចក្រ ១៨០គ្រឿង
ព្រមទាំងដ្រូនជាង ១.៥លានគ្រឿង ក៏ត្រូវបានផលិតផងដែរ រួមទាំងដ្រូន FPV
(First-Person View) ប្រហែល ៤,០០០គ្រឿង៕
Post a Comment