រដ្ឋបាល ត្រាំ បញ្ចេញបញ្ជីឈ្មោះប្រទេស ដែលផ្អាកយកពន្ធរយៈពេល៩០ថ្ងៃ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានប្រកាសពីការផ្អាកការអនុវត្តការយក ពន្ធគយលើបណ្ដាប្រទេសភាគច្រើន លើកលែងតែចិនដែលត្រូវបានលោកយកពន្ធ បន្ថែមដល់១២៥ភាគរយ។
ប្រទេសដែលផ្អាកយកពន្ធខ្ពស់រយៈពេល៩០ថ្ងៃនោះ
ក្នុងនោះក៏មានប្រទេសកម្ពុជាយើង គឺអនុវត្តយកពន្ធទៅមកត្រឹមតែ១០ភាគរយប៉ុណ្ណោះ
រហូតដល់ខែកក្កដា។
ក្រោយប្រកាន់ជំហរតឹងរ៉ឹងអស់រយៈពេលជាច្រើនថ្ងៃជុំវិញផែនការយកពន្ធគយ
លោក ត្រាំ បានប្រកាសថា ប្រទេសទាំងឡាយណាដែលមិនបានចាត់វិធានការយកពន្ធសងសឹកប្រឆាំងនឹង
ការយកពន្ធរបស់សហរដ្ឋអាមេរិក នឹងទទួលបានលើកលែង ដោយបណ្ដាប្រទេសដែលត្រូវបានលោកប្រកាសយកពន្ធក្នុងកម្រិតខ្ពស់
នឹងត្រូវប្រឈមនឹងការអនុវត្តការយកពន្ធទៅមកត្រឹមតែ១០ភាគរយប៉ុណ្ណោះ រហូតដល់ខែកក្កដា។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថាលោក ត្រាំ បានដំឡើងពន្ធលើចិន ដោយសារតែ នៅពេលដែលអ្នកហ៊ានដាល់ ឬតដៃជាមួយសហរដ្ឋអាមេរិក នោះលោកប្រធានាធិបតី ត្រាំ នឹងលេងឱ្យចាស់ដៃ៕
Post a Comment