ពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុ
បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសាធារណការ
និងដឹកជញ្ជូនខេត្ត ជាពិសេសលោក បូរី វង្សសានិត្យ ដែលកន្លងបានខិតខំប្រឹង
ប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីមិនគិតពីការនឿយហត់ចូលរួមយ៉ាងសកម្មក្នុងការងារសាធារណ
ការ និងដឹកជញ្ជូន
ព្រមទាំងកិច្ចការផ្សេងៗទៀតទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទនៈ ពិសេស
ចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត
ក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
ទទួលបានការគាំទ្រគោរពស្រលាញ់យ៉ាងច្រើនពីមន្រ្តីក្រោមឱវាទ និងប្រជាជន និងសូមផ្តល់ការគាំទ្រដល់ប្រធាន មន្ទីរសាធារណការថ្មី
បន្តអនុវត្តតួនាទីលើវិស័យសាធារណការកាន់តែមានប្រសិទ្ធភាព និងការរីកចម្រើន
ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលអាណត្តិកន្លងមក
ជាស្ថាបនិកនៃនយោ បាយឈ្នះឈ្នះ ជាបិតាសន្តិភាពរបស់កម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧
នៃរដ្ឋសភា ក្រោមការដឹកនាំដ៏របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីកម្ពុជា
បានបន្តជម្រុញយកចិត្តទុកដាក់រៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង
និងទីប្រជុំ ជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ជំរុញការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុង
ការគ្រប់គ្រងទុកដាក់និងកែច្នៃសំរាម ការរៀបចំផ្លូវថ្មើរជើង ទីធ្លាចំណត ស្លាកសញ្ញា
កាមេរ៉ាសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍ ការពង្រីកបណ្តាញអគ្គិសនី ភ្លើងបំភ្លឺទីក្រុង
បណ្តាញទឹកស្អាត ប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់
ការអភិរក្សសំណង់ដែលមានតម្លៃប្រវត្តិសាស្ត្រ ។
ឯកឧត្តម ប៉េង ពោធិ៍នា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា
នេះជាការមកមន្ទីរសាធារណការខេត្តព្រះសីហនុលើកទី២
ក្នុងកាផ្លាស់ប្តូរប្រសិទ្ធិភាពការងាររវាងមន្ទីរសាធារណការខេត្តព្រះ សីហនុ
និងមន្ទីរសាធារណការខេត្តកណ្តាល ព្រោះអាណត្តិទី៧នេះ យើងមានអទិភាពទី៥ មួយទៀត
គឺបច្ចេកវិទ្យាឌីជីថល ដែលក្រសួងសាធារណការអាណត្តិមុនបានខិតខំអភិវឌ្ឍសេវាគ្រប់ប្រភេទ
មានសេវាចុះបញ្ជី ឆៀក
និងសេវានាវាបន្ថែមទៀតទាមទារឱ្យមន្ត្រីជំនាញក្រសួងខិតខំស្វែងយល់តាក់តែងបទដ្ឋាន
គតិយុត្តិ ហើយត្រូវបណ្តុះបណ្តាលមន្ត្រីជំនាញអនុវត្ត
ដូច្នេះកិច្ចការសម្រាប់អាណត្តិទី៧
គឺការអភិវឌ្ឍប្រទេសក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ។
ឯកឧត្តម រដ្ឋមន្ត្រី
បានកោតសរសើរវាយតម្លៃខ្ពស់លោក បុរី វង្សសានិត្យ
អតីតប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ផ្ទេរទៅកាន់មន្ទីរសាធារណការខេត្តកណ្តាល
លោកបានដឹកនាំគ្រប់គ្រងមន្ទីសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនខេត្តលើវិស័យសាធារណការប្រកបដោយភាពរីកចម្រើនជាទីមោទន
ពង្រឹងប្រសិទ្ធិភាពការងារ លើកកម្ពស់ស្ថាប័ន ផ្តល់សេវាសាធារណជូនសាធារណជន
និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងដែនសមត្ថកិច្ច ជាគំរូដ៏ប្រពៃដល់អ្នកបន្តវេន
និងអបអរសាទរលោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការខេត្តកណ្តាល
ត្រូវផ្ទេរជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ
សូមលោកប្រធានមន្ទីរថ្មីខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយបូរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត
មន្ត្រីក្រោមឱវាទ ពិសេសប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមចក្ខុវិស័យរបស់ក្រសួង
និងខេត្តដែលដាក់ចេញអនុវត្តឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។
ក្រសួងសាធារណការត្រូវបានប្រជាពលរដ្ឋពេញនិយមពាក់ព័ន្ធផ្លូវថ្នល់ សេវា ផ្លាកសញ្ញាចរា
ចរណ៍ ក្នុងនាមក្រសួងជំនាញ ការផ្សព្វផ្សាយព័ត៌បានបង្ហាញភាពទាក់ទាញ ទិសដៅ
ពិនិត្យវាយតម្លៃលើវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាល
ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារច នាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធទឹកកខ្វក់ ផ្លូវទឹក
ផ្លូវដែក និងសំណង់កំពង់ផែ រួមទាំងការធ្វើទំនើបកម្ម
នៃការផ្តល់សេវាសាធារណលើការដឹកជញ្ជូនផ្លូវគោក។ រាជរដ្ឋាភិបាលបានកំណត់ វិស័យអទិភាពគន្លឹះទាំង៥
មានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល នៃយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ មានបាវចនាចំនួន ៥ កំណើន ការងារ សមធម៌
ប្រសិទ្ធភាព និងចេរភាព ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
ជាប្រទេសមានចំណូលខ្ពស់ ។
ឯកឧត្តម រដ្ឋមន្ត្រី
បានបន្តទៀតថា ក្រសួងបានកំណត់ចក្ខុវិស័យធំៗចំនួនពីរ
ទី១.ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយ:ការអភិវឌ្ឍ
និងធ្វើទំនើបកម្មប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលក្នុងការគ្រប់គ្រង ផ្តល់សេវាលឿន
រហ័ស តម្លាភាព ប្រសិទ្ធិភាព ជឿទុកចិត្ត
និង២.ការលើកកម្ពស់ការតភ្ជាប់ដឹកជញ្ជូនអន្តរមធ្យោបាយ និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ
ដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ៕
Post a Comment