មនុស្ស ៨នាក់ រងរបួស ក្រោយគ្រាប់ផ្លោងធ្លាក់ចំតំបន់ទីប្រជុំជន អំឡុងសមយុទ្ធយោធានៅកូរ៉េខាងត្បូង
ប្រភព៖ Reuters
សេអ៊ូល៖ មន្ត្រីកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថាមនុស្សយ៉ាងហោច ៨នាក់បានរងរបួស នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនានេះ បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់ចំតំបន់ទីប្រជុំជនមួយ ដោយបណ្ដាលឱ្យផ្ទះជាច្រើនខ្នង និងវិហារគ្រឹស្តមួយរងការខូចខាត អំឡុងការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ក្នុងទីក្រុង Pocheon។
ក្រសួងការពារជាតិកូរ៉េខាងត្បូង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា បាននិយាយថាកងទ័ពកូរ៉េខាងត្បូង និងអាមេរិក បាន
និងកំពុងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាក្នុងទីក្រុង Pocheon
ដែលមានជាប់
ពាក់ព័ន្ធនឹងសមយុទ្ធយោធាប្រចាំឆ្នាំដែលគ្រោងនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។
មន្ត្រីម្នាក់មកពីអង្គភាពពន្លត់អគ្គិភ័យ Gyeonggi-do
Bukbu Fire Services បានបញ្ជាក់ទៀតថាក្នុងចំណោមមនុស្សទាំង៨នាក់ដែលបានរងរបួស
មាន៤នាក់រងរបួសធ្ងន់ធ្ងរ។ មន្ត្រីនេះដដែលបន្ថែមថាក្រុមភ្នាក់ងារពន្លត់អគ្គិភ័យសង្ស័យថាគ្រាប់ផ្លោងដែលបានធ្លាក់ក្នុងទីក្រុង
Pocheon គឺមានប្រភព ចេញពីទីតាំងធ្វើសមយុទ្ធយោធារួមគ្នាបាញ់គ្រាប់ពិតមួយរវាងកូរ៉េខាងត្បូង
និងសហរដ្ឋអាមេរិក ដោយមិនបានបញ្ជាក់ពីប្រភេទគ្រាប់ផ្លោងនេះនោះទេ។
ប៉ុន្តែមានការសង្ស័យថាគ្រាប់ផ្លោងនោះទំនងជាត្រូវបាញ់ចេញពី យន្ដហោះចម្បាំងមួយគ្រឿង
ក្នុងពេលធ្វើសមយុទ្ធ។
គួរបញ្ជាក់ថា ទីក្រុង Pocheon
ស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រពីភាគឦសានទីក្រុងសេអ៊ូល
និងស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយកូរ៉េខាងជើង៕
Post a Comment