ដាណឺម៉ាកបញ្ជាក់ថា ហ្គ្រីនឡែនអាចឯករាជ្យបាន តែមិនមែនជាផ្នែកមួយរបស់សហរដ្ឋអាមេរិកទេ
ប្រភព៖ Reuters
កូពែនហាក៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក បានបញ្ជាក់ថាហ្គ្រីនឡែន អាចក្លាយជាប្រទេសឯករាជ្យបាន ប្រសិនបើប្រជាជនខ្លួនចង់បាន ប៉ុន្តែទឹកដីអាកទិកនេះនឹងមិនក្លាយជាផ្នែកមួយ នៃសហរដ្ឋអាមេរិកនោះទេ។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក
ដែលនឹងចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា បានបញ្ជាក់កាលពីថ្ងៃអង្គារថា
លោកនឹងមិនបដិសេធក្នុងការប្រើប្រាស់កម្លាំងយោធា
ឬសកម្មភាពសេដ្ឋកិច្ចដើម្បីធ្វើឱ្យហ្គ្រីនឡែន
ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិកនោះទេ។
ការលើកឡើងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកនេះ
បានជំរុញឱ្យមេដឹកនាំហ្គ្រីនឡែន ធ្វើការពិភាក្សាជាមួយព្រះមហាក្សត្រដាណឺម៉ាក
នៅទីក្រុង Copenhagen កាលពីថ្ងៃពុធ
ហើយបានធ្វើឱ្យអនាគតរបស់កោះដែលគ្រប់គ្រងដោយដាណឺម៉ាកមួយនេះ
ក្លាយជាប្រធានបទក្តៅលើឆាកអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars
Lokke Rasmussen បានថ្លែងថា «យើងទទួលស្គាល់យ៉ាងពេញលេញ
ថាហ្គ្រីនឡែនមានមហិច្ឆតាផ្ទាល់ខ្លួន។ ប្រសិនបើពួកគេក្លាយជាការពិត
ហ្គ្រីនឡែននឹងក្លាយជាឯករាជ្យ។ ប៉ុន្តែស្ទើរតែគ្មានលទ្ធភាព
ដែលថាពួកគេនឹងចង់ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិកឡើយ»។
ទន្ទឹមនឹងនេះ លោកបានទទួលស្គាល់ថា
សហរដ្ឋអាមេរិកមានការព្រួយបារម្ភផ្នែកសន្តិសុខ
កាន់តែកើនឡើងនៅតំបន់អាកទិកដែលជាប្រតិកម្មដ៏ត្រឹមត្រូវមួយ ចំពោះការកើនឡើង
នៃសកម្មភាពរបស់រុស្ស៊ីនិងចិននៅទីនោះ។ ប៉ុន្តែលោកបានបញ្ជាក់ថា «ខ្ញុំមិនជឿថា
យើងកំពុងស្ថិតក្នុងវិបត្តិនយោបាយការបរទេសនោះទេ...យើងត្រៀមខ្លួនរួចជាស្រេច
ក្នុងការពិភាក្សា ជាមួយភាគីអាមេរិក អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ
ឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថា ផលប្រយោជន៍របស់អាមេរិក ត្រូវបានសម្រេច»៕
Post a Comment