ព្រឹទ្ធសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី១០ ខែមករា ជាមួយរបៀបវារៈចំនួន៤
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ខាងមុខ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ លើរបៀបវារៈចំនួន៤។
ក្នុងសេចក្តីជូនដំណឹង
បានឲ្យដឹងថា របៀបវារៈទាំង៤នោះ រួមមាន៖
ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា
សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
ទី២៖ ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា
ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។
ទី៣៖ កំណត់កាលបរិច្ឆេទ របៀបវារៈ
និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។
ទី៤៖ ផ្សេងៗ៕
Post a Comment