អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទៅទទួលស្រ្តីម្នាក់ នៅក្រុងកោះរ៉ុង ដែលឈឺពោះសម្រាលកូន

 អត្ថបទ៖ ទឹង សុភាព

 ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីម្នាក់ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ឈឺពោះសម្រាលកូននៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។

ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថារាល់ពេលដែលប្រជាពលរដ្ឋឈឺផ្កាត់ឬគ្រោះថ្នាក់អ្វីៗអ្នកឧកញ៉ាតែងតែបញ្ជូនអូបរល្បឿនលឿនទៅយកអ្នកជំងឺនៅតាមកោះមិនថាជនបរទេសឬប្រជាពលរដ្ឋខ្មែរនោះទេ៕











Powered by Blogger.