ស្រុកកំណើតពណ៌ខៀវ ក្បាលម៉ាស៊ីនពណ៌ខៀវ ឃ្លាំងស្បៀងពណ៌ខៀវ... សមុទ្រនៅក្នុងកែវភ្នែករបស់លោក Xi Jinping
បរទេស៖ ទេសភាពសមុទ្ររបស់ប្រទេសចិនមានភាពចម្រុះសម្បូរបែប បណ្តោយឆ្នេរសមុទ្ររបស់ប្រទេសចិនមានដល់ទៅ ៣ម៉ឺន ២ពាន់គីឡូម៉ែត្រ ចំណែកទំហំផ្ទៃសមុទ្រដែលចិនគ្រប់គ្រងមានដល់ទៅ ៣ លានគីឡូម៉ែត្រការ៉េ។ ពីបុរាណដល់បច្ចុប្បន្ន រាល់សកម្មភាពដែលប្រទេសចិនបានធ្វើទាំងកសិកម្ម ការនេសាទ ការប្រមាញ់ ការធ្វើពាណិជ្ជកម្ម គមនាគមន៍ និងអរិយធម៌ជាដើម សុទ្ធតែពាក់ព័ន្ធនឹងសមុទ្រ។
មនុស្សជាតិនិងសមុទ្រមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ។ លោក Xi Jinping មេដឹកនាំកំពូលចិនបានលើកឡើងថា ៖ «សមុទ្របានបង្កើតជីវិត តភ្ជាប់ពិភពលោក ហើយជំរុញការអភិវឌ្ឍ» «យើងត្រូវយកចិត្តទុកដាក់ចំពោះសមុទ្រដូចជាថ្នាក់ថ្នមជីវិតអីចឹងដែរ» «ដើម្បីបន្សុលទុកនូវសមុទ្រថ្លានិងផ្ទៃមេឃពណ៌ខៀវឱ្យកូនចៅជំនាន់ក្រោយៗទៀត» ។
សមុទ្រជាគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ លោក Xi Jinping បានសម្គាល់ឃើញថា ការអភិវឌ្ឍនិងអភិរក្សសមុទ្រត្រូវដើរទន្ទឹមគ្នាធ្វើឱ្យការអភិរក្សយ៉ាងល្អគាំទ្រការអភិវឌ្ឍគុណភាពខ្ពស់ជានិរន្តរភាព។ មិនថាធ្វើការតាមមូលដ្ឋានឬនៅមជ្ឈិមបក្សនិងរដ្ឋ លោកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិរក្សធនធានសមុទ្រ ។
លោក Xi Jinping ធ្លាប់ចុះពិនិត្យតាមក្រុងស្រុកនិងសង្កាត់ចំនួនរាប់សិបកន្លែងដែលនៅជាប់នឹងសមុទ្រ។ កាលនោះលោកបានសម្គាល់ឃើញហើយថា ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ មិនត្រូវលះបង់បរិស្ថានអេកូឡូស៊ីរបស់សមុទ្រជាដាច់ខាត។
ចាប់ពីយុគសម័យថ្មីមកប្រទេសចិនបានខិតខំកសាងសមត្ថភាពប្រើប្រាស់ធនធានសមុទ្រគ្រប់បែបយ៉ាង ដើម្បីបម្រើតម្រូវការនៃវិស័យផ្គត់ផ្គង់ថាមពល អាហារ និងទឹកសាបត្រួសត្រាយនូវឧស្សាហកម្មថាមពលស្អាត បានជួយឱ្យខ្យល់លើសមុទ្របក់បំភ្លឺអំពូលនៅលើដីគោក ធ្វើឱ្យទឹកប្រៃក្លាយជាទឹកសាបត្រីសមុទ្រគុណភាពល្អដាក់នៅលើតុបាយ។
ប្រទេសចិនបានរៀបចំនិងកសាងឡើងវិញចំពោះបណ្តោយឆ្នេរសមុទ្រប្រវែង២ពាន់គីឡូម៉ែត្រ និងដីសើមទំហំ៤ ម៉ឺនហិកតា,ទំហំផលិតជលសរុបនៃសមុទ្រប្រចាំឆ្នាំជិតដល់១០ទ្រីលានយាន់ប្រាក់ចិន, បានកសាងឃ្លាំងអភិរក្សធនធានជីវសាស្ត្រសមុទ្រដ៏ធំបំផុតលើពិភពលោក, ដាក់ឱ្យប្រើប្រាស់នូវនាវាខួងយកប្រេងកាតពីសមុទ្រជ្រៅឈ្មោះ Mengxiang និងយានផ្ទុកមនុស្សជ្រមុជទឹកសមុទ្រជ្រៅឈ្មោះ Jiaolong និង Fendouzhe ។ល។ ដែលបានបង្ហាញពីសមត្ថភាពសិក្សាស្រាវជ្រាវនិងផលិតក្នុងវិស័យវិទ្យាសាស្ត្រជឿនលឿនពាក់ព័ន្ធនឹងសមុទ្ររបស់ប្រទេសចិន។ «យកចិត្តទុកដាក់ចំពោះសមុទ្រដូចជាថ្នាក់ថ្នមជីវិតអីចឹងដែរ» យើងក្រសោបពណ៌ខៀវដ៏ធំល្វឹងល្វើយ ខណៈពេលដែលក៏កំពុងឱបក្រសោបអនាគតផងដែរ៕



Post a Comment