រុស្ស៊ី និងអាមេរិក ចោទប្រកាន់គ្នាទៅវិញទៅមក នៅឯ UN ជុំវិញការផ្ទុះសង្រ្គាមស៊ីរីឡើងវិញ
ប្រភព៖ Reuters
ញូវយ៉ក៖ រុស្ស៉ី និងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការគាំទ្រអំពើភេរវកម្មថាជាដើមចមនៃសង្រ្គាមស៊ីរី អំឡុងកិច្ចប្រជុំបន្ទាន់ នៃប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
លោក Robert Wood ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំ UN បានអំពាវនាវឱ្យបន្ធួរបន្ថយភាពតានតឹង
និងការពារជនស៊ីវិល។ ដោយចោទប្រកាន់កងកម្លាំង លោក Bashar al-Assad ប្រធានាធិបតីស៊ីរី និងរុស្ស៉ី លោក Wood បាននិយាយថា «ការពិត ក្រុមឧទ្ទាម HTS
ដែលត្រូវបានចាត់ទុកជាអង្គការភេរវករ ដោយសហរដ្ឋអាមេរិក និង UN មិនសមថាប្រព្រឹត្តអំពើអំពើឃោរឃៅថែមទៀត លើរបបលោក Assad និងអ្នកគាំទ្ររុស្ស៉ីរបស់ខ្លួននោះទេ បើគ្មានការវាយប្រហារលើសាលារៀន
មន្ទីរពេទ្យ»។
នៅក្នុងការកត់សម្គាល់ដែលសំដៅទៅកាន់
លោក Wood
ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily
Nebenzia បាននិយាយថា «អ្នកមិនអាចនិយាយថាវាជាភាពក្លាហាន
ក្នុងការប្រព្រឹត្តំអំពើភេរវកម្មជាក់ស្តែងប្រឆាំងជនស៊ីវិល
នៅក្នុងទីក្រុងដែលកំពុងមានសន្តិភាពរបស់ស៊ីរីនោះទេ»។ លោក Nebenzia
និយាយទៀតថា «គ្មានការបំភាន់ណាមួយទេ ដែលថាទីក្រុងវ៉ាស៊ីនតោន
មានឆន្ទៈប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ដោយពិតប្រាកដនោះ»។
សូមជម្រាបថាក្រុមឧទ្ទាមស៊ីរី
បានចូលកាន់កាប់ទីក្រុង Aleppo
កាលពីសប្តាហ៍មុន នៅក្នុងការវាយលុកដឹកនាំដោយក្រុម Hayat Tahrir al-Sham
(HTS) ដែលកើតចេញពីអតីតសាខាក្រុមអាល់កៃដា ឬគេស្គាល់ថា Nusra និងជាក្រុមដ៏ចម្បងនៅពីក្រោយការវាយលុកប្រឆាំងកងកម្លាំងរដ្ឋាភិបាលស៊ីរី៕

Post a Comment