ឯកឧត្តម ហែម វណ្ណឌី ទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារ FTB
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដឹកនាំដោយលោកនាយកប្រតិបត្តិ ឌិត សុចល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាពិសេសការធ្វើជាភ្នាក់ងារទូទាត់សេវាសាធារណៈរបស់ក្រសួង, ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន។
ក្នុងជំនួបនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត សុចល បានជម្រាបជូនពីវឌ្ឍនភាពរបស់ធនាគារ រួមទាំងទ្រព្យសកម្មសរុបចំនួន ២,២ ពាន់លានដុល្លារ និងមានសាខាចំនួន ២៣ នៅទូទាំងប្រទេស ដោយគ្រោងនឹងពង្រីកសាខាពីរទីតាំងទៀតនាពេលដ៏ខ្លីខាងមុខ។ បច្ចុប្បន្ន ធនាគារ FTB មានបុគ្គលិកប្រមាណ ៧៧០ នាក់ និងបានរួមចំណែកសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម។ សម្រាប់វិស័យទឹកស្អាត ធនាគារបានផ្តល់កម្ចីចំនួន ១៥ លានដុល្លារសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៣១ ក្រុមហ៊ុន តាមរយៈកម្មវិធីហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)៕
Post a Comment