ព្យុះស៊ីក្លូន Fengal វាយប្រហារឥណ្ឌា និងស្រីលង្កា បណ្តាលឱ្យមនុស្សស្លាប់១៩នាក់
ប្រភព៖ Reuters
កូឡុំបូ៖ ព្យុះស៊ីក្លូន Fengal បានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៩នាក់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។
ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង
និងខ្យល់បក់ខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់នៅក្នុងរដ្ឋ Tamil
Nadu និងតំបន់ជាឆ្នេររបស់ឥណ្ឌា Puducherry។
ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌា
បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃអាទិត្យនេះថា ទីក្រុង Puducherry
ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន
ក្នុងរយៈពេល ៣០ឆ្នាំ។ ទឹកជំនន់ក៏បានប៉ះពាល់ដល់ទីក្រុង Chennai ដែលជាទីក្រុងធំមួយ នៅភាគខាងត្បូងប្រទេសឥណ្ឌាផងដែរ។
អាជ្ញាធរបានផ្អាកជើងហោះហើរនៅអាកាសយានដ្ឋាន Chennai ជាបណ្តោះអាសន្ន។
នៅឯប្រទេសស្រីលង្កា មានមនុស្ស ១៦នាក់បានស្លាប់
និងប្រជាជនរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញដោយសារទឹកជំនន់។
ក្រុមអ្នកសង្គ្រោះកំពុងប្រឹងប្រែងជួយសង្រ្គោះប្រជាជន និងផ្តល់ជំនួយ
ដល់អ្នកដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ៕
Post a Comment