សមាជិកសភាកូរ៉េខាងត្បូង អំពាវនាវឱ្យមាននីតិវិធីដកតំណែង ប្រធានាធិបតី យូន ស៊ុកយុល
ប្រភព៖ Reuters
សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៤ ខែធ្នូ បានអំពាវនាវឱ្យដំណើរនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក យូន ស៊ុកយុល បន្ទាប់ពីរូបលោកបានប្រកាសដាក់ ចេញច្បាប់អាជ្ញាសឹកដែលទើបតែត្រូវបានដកចេញវិញនៅប៉ុន្មានម៉ោងមុននេះ។
លោក យូន
បានធ្វើឱ្យប្រទេសជាតិទាំងមូលរំជើបរំជួលជាមួយការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក
កាលពីយប់ថ្ងៃអង្គារ ដើម្បីទប់ស្កាត់នូវអ្វីដែលហៅថា កងកម្លាំងប្រឆាំងរដ្ឋ ស្ថិតនៅក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំង
ដែលលោកចោទថាមានទំនោរងាកទៅរកកូរ៉េខាងជើង។
សភាកូរ៉េខាងត្បូងជាមួយសមាជិក
១៩០រូប ក្នុងនោះរួមមានទាំងសមាជិកសភា១៨រូបមកពីគណបក្សរបស់លោក យូន ដែលមាន
វត្តមាននៅឯសភា បានបោះឆ្នោតអនុម័តញត្តិមួយដោយទាមទារឱ្យដកច្បាប់អាជ្ញាសឹកចេញវិញ។
នៅក្រោមច្បាប់កូរ៉េខាងត្បូង
ប្រធានាធិបតីត្រូវតម្រូវឱ្យដកច្បាប់អាជ្ញាសឹកវិញជាបន្ទាន់
ប្រសិនបើសភាទាមទារឱ្យដកចេញ ក្នុងសំឡេងបោះឆ្នោតភាគច្រើន។
ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺអនាគតនយោបាយរបស់លោក យូន
កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់
ក្នុងពេលដែលសភាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំងស្រាប់ផងនោះ។
ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើលរបស់លោក
យូន កាលពីយប់ថ្ងៃអង្គារ បានបង្កឱ្យមានភាពតានតឹងជាមួយសភា
ដែលបានជំទាស់ការប៉ុនប៉ងរបស់លោកដើម្បីហាមឃាត់ សកម្មភាពនយោបាយ
និងការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ។
ក្រុមចម្រុះមួយនៃសមាជិកសភាមកពីគណបក្សប្រឆាំង
បាននិយាយថាពួកគេមានគម្រោងស្នើឱ្យមានសេចក្ដីព្រាងច្បាប់មួយ
ដើម្បីចោទប្រកាន់ដកតំណែងលោក យូន នៅថ្ងៃពុធនេះ ហើយ
សេចក្ដីព្រាងច្បាប់នេះដែរគួរតែត្រូវបានបោះឆ្នោតក្នុងរយៈពេល ៧២ម៉ោង។ «សភាគួរតែផ្តោតលើការព្យួរជាបន្ទាន់នូវកិច្ចការរបស់ប្រធានាធិបតី
ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ចោទប្រកាន់ ដកតំណែងឱ្យបានឆាប់»៕
Post a Comment