ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់ ២៩នាក់ ខណៈជាង ៣ម៉ឺននាក់ត្រូវបង្ខំជម្លៀស
ប្រភព៖ CNA
បាងកក៖ អាជ្ញាធរក្នុងតំបន់បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ២៩នាក់ ខណៈប្រជាជនជាង ៣ម៉ឺននាក់ ត្រូវបង្ខំជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
ភ្លៀងធ្លាក់ខ្លាំងបានបន្តធ្លាក់នៅក្នុងតំបន់នេះ
ដែលបណ្តាលឱ្យមានទឹកជំនន់ និងប៉ះពាល់ដល់គ្រួសារជាង ១៥ម៉ឺនគ្រួសារ។ ខេត្តចំនួន ៥
នៅភាគខាងត្បូងប្រទេសថៃ រងផលប៉ះពាល់ខ្លាំងបំផុត គឺខេត្ត Pattani,
Narathiwat, Songkhla, Nakhon Si Thammarat និង Phatthalung។
ដើម្បីឆ្លើយតបនឹងស្ថានការណ៍នេះ អាជ្ញាធរបានដាក់ពង្រាយក្រុមជួយសង្រ្គោះ
និងផ្តល់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់។
រដ្ឋាភិបាលក៏បានកំណត់ថវិកាសម្រាប់ការសង្គ្រោះ និងផ្តល់ជំនួយដល់ជនរងគ្រោះផងដែរ។
នាយកដ្ឋានឧតុនិយមថៃបានព្រមាននៅព្រឹកថ្ងៃពុធនេះថា
សម្ពាធទាបដែលផ្លាស់ទីពីសមុទ្រចិនខាងត្បូងឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងសមុទ្រ Andaman
ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង
និងទឹកជំនន់បន្ថែមទៀតដល់ភាគខាងត្បូងប្រទេសថៃ។
ទឹកជំនន់នេះក៏បានប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី
ដែលជាប្រទេសជិតខាង ដោយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីផ្ទះសម្បែងផងដែរ។
អ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតុ
កំពុងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់នៅក្នុងតំបន់ទាំងមូល៕

Post a Comment