លិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ជន្មាយុយ៉ឺនយូរ ប្រាជ្ញាឈ្លៀសវៃ ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ តាងនាមថ្នាក់ដឹកនាំ និងក្រុមការងារអង្គភាពសារព័ត៌មាន «ភ្នំពេញដេលី» Phnom Penh Daily សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធិពរបវរមហាប្រសើរជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រលាញ់ ជួបតែសេចក្តីសុខ សុភមង្គល វិបុលសុខ គ្រប់ប្រការកបីឃ្លៀងឃ្លាតឡើយ៕



Powered by Blogger.