លិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ជន្មាយុយ៉ឺនយូរ ប្រាជ្ញាឈ្លៀសវៃ ដើម្បីដឹកនាំជាតិមាតុភូមិឱ្យមានការអភិវឌ្ឍន៍កាន់តែប្រសើរ ជោគជ័យត្រចះត្រចង់ និងរីកចម្រើនរុងរឿងជានិរន្តន៍តទៅ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ តាងនាមថ្នាក់ដឹកនាំ និងក្រុមការងារអង្គភាពសារព័ត៌មាន «ភ្នំពេញដេលី» Phnom Penh Daily សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិ ទាំងឡាយក្នុងលោក សូមប្រសិទ្ធិពរបវរមហាប្រសើរជូន 

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ ជួបតែសេចក្តីសុខ សុភមង្គល វិបុលសុខ គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕



Powered by Blogger.