ត្រាំ គ្រោងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីសហរដ្ឋអាមេរិក
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីសហរដ្ឋអាមេរិក ក្នុងអាណត្តិមានរយៈពេល៤ឆ្នាំរបស់លោក ប៉ុន្តែចង់បានកិច្ចព្រមព្រៀងមួយដើម្បីការពារជនអន្តោប្រវេសន៍សុបិន ឬគេហៅថា Dreamer។
បើតាមក្រសួងសន្តិសុខមាតុភូមិអាមេរិក
មានជនអន្តោប្រវេសន៍ប្រហែល ១១លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់
គិតត្រឹមខែមករា ឆ្នាំ២០២២។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី
Meet the Press with Kristen Welker របស់ទូរទស្សន៍
NBC News ដែលត្រូវបាន ចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី៨
ខែធ្នូ លោក ត្រាំ ក៏បានសន្យាផងដែរថានឹងអនុវត្តសិទ្ធិជាប្រធានាធិបតី
នៅពេលរូបលោកស្បថចូលកាន់តំណែង ជាប្រធានាធិបតី ដើម្បីបិទបញ្ចប់ សិទ្ធិទទួលបានសញ្ជាតិអាមេរិកពីកំណើត ដែលត្រូវបានផ្ដល់ឱ្យអ្នកកើតនៅលើទឹកដីអាមេរិក
ដោយមិនខ្វល់ពីស្ថានភាពអន្តោប្រវេសន៍ នៃឪពុកម្ដាយរបស់ពួកគេឡើយ៕

Post a Comment