គោព្រៃកម្ពុជា បន្ថែមកីឡាករចូលសញ្ជាតិ ចំនួន៣រូប ត្រៀមប្រយុទ្ធពាន AFF Cup 2024

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៦នាក់ ដែលត្រូវបានប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ខាងមុខ ដោយកម្ពុជា ស្ថិតក្នុងពូលA ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត។

សម្រាប់ការប្រមូលផ្ដុំលើកនេះ កាន់តែភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នកគាំទ្រក្រុមគោព្រៃ ថែមទៀត បន្ទាប់ពីកម្ពុជា បានបន្ថែមនូវកីឡាករបរទេស ៣រូប បានទទួលសញ្ជាតិខ្មែរ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្រោយពួកគេក្របលក្ខខណ្ឌប្រកបអាជីពនៅកម្ពុជា ហើយក៏ជាអ្វីដែលអ្នកគាំទ្រមួយចំនួនចង់ឃើញដែរ រួមមានខ្សែការពារ Ose Takaki (ជប៉ុន) និងខ្សែប្រយុទ្ធ Andres Neito (កូឡុំប៊ី) របស់ក្លិបភ្នំពេញក្រោន និងខ្សែប្រយុទ្ធ Abdel Kader Coulibaly (កូឌឺវ័រ) ប្រធានក្រុម ISI ដង្កោសែនជ័យ។

រហូយមកដល់ពេលនេះ កីឡាករចូលសញ្ជាតិ និងត្រូវបានកោះហៅចូលរួមជួយក្រុមគោព្រៃកម្ពុជាគឺមានចំនួន ៦នាក់រួមមាន៖ ខ្សែការពារជាតិ កាន់ ម៉ូ (សញ្ជាតិដើមអាហ្វ្រិកខាងត្បូង) មកពីវិសាខា, យូឌៃ អូកាវ៉ា (សញ្ជាតិដើមជប៉ុន) មកពីភ្នំពេញក្រោន មីហ្ស៊ូណូ ហ៊ីការ៉ុ (សញ្ជាតិដើមជប៉ុន) មកពីព្រះខ័នរាជស្វាយរៀង, Ose Takaki (ជប៉ុន) និងខ្សែប្រយុទ្ធ Andres Neito (កូឡុំប៊ី) របស់ក្លិបភ្នំពេញក្រោន និងខ្សែប្រយុទ្ធ Abdel Kader Coulibaly (កូឌឺវ័រ) ប្រធានក្រុម ISI ដង្កោសែនជ័យ៕










 

 

 

Powered by Blogger.