អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅជួយសង្គ្រោះករណីលិចទូកដឹកសម្ភារៈមួយគ្រឿង នៅទំនប់កោះព្រាប
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទាំងកណ្តាលយប់ ទៅជួយសង្គ្រោះករណីទូកដឹកសម្ភារៈមួយគ្រឿងបានបើកបុកបង្គោលផែ ដែលកំពុងសាងសង់ នៅម្តុំទំនប់កោះព្រាប ស្ថិតនៅភូមិ០១ សង្កាត់០១ ក្រុង.ខេត្តព្រះសីហនុ បណ្តាលឲ្យទូកខាងលើលិចចូលក្នុងសមុទ្រតែម្តង តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។
បើតាមការបញ្ជាក់ពីម្ចាស់ទូក ប្រាប់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹកឲ្យដឹងថា ទូករបស់គាត់ស៊ីឈ្នួលដឹកសម្ភារៈ(គ្រឿងសមុទ្រ) ពីកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចេញមកតាំងពីម៉ោង០៩យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លុះធ្វើដំណើរដល់ចំណុចកើតហេតុវេលាម៉ោង ០១រំលងអធ្រាត ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយស្ថានភាពផ្លូវងងឹកបានបើកបុកបង្គោលផែ ដែលគេទើបសាងសង់ បណ្តាលឱ្យលិចទូកតែម្តង។ តែក្រោយកើតហេតុបានអូប័រ អ្នកឧកញ៉ា ទៀ វិចិត្រ ចំនួន០១គ្រឿងមកជួយដឹកជនរងគ្រោះទៅដីគោកដោយសុវត្ថិភាព ។
បើតាមម្ចាស់ទូកបញ្ជាក់បន្តថា នៅលើទូកនោះមានមនុស្សចំនួន០៣នាក់ទី១.ឈ្មោះ លី ទីហេង ភេទប្រុស អាយុ៦៥ឆ្នាំ ម្ចាស់ទូក ស្នាក់នៅផែ៦៦ ស្ថិតក្នុងសង្កាត់០១ ក្រុង.ខេត្តព្រះសីហនុ ទី២.កូនដៃទូកចំនួន០១នាក់ឈ្មោះ យឿន សំណាង ភេទប្រុស ស្នាក់នៅនៅផែ៦៦ ស្ថិតនៅសង្កាត់០១ ក្រុង.ខេត្តព្រះសីហនុ និងទី៣.អ្នកសុំដោយសារ (សុំជិះ) ចំនួន០១នាក់ មិនស្គាល់ឈ្មោះ។
សូមបញ្ជាក់ផងដែរថាសម្ភារៈបាត់បង់មានដូចជាទូកឈើ០១គ្រឿង ពណ៌ផ្ទៃមេឃ បណ្តោយប្រវែង១៤ម៉ែត្រ ទទឹង ៣ម៉ែត្រ ម៉ាស៊ីន ម៉ាកហ៊ីនដាយចំនួន ៤គ្រឿង សរុប ៩០ សេស និងគ្រឿងសមុទ្រ (មឹក និងត្រី) ចំនួន ២៣ ប៊ិន៕
Post a Comment