រដ្ឋបាលខេត្តក្រចេះរៀបចំពិធីគោរពខួប១២ឆ្នាំ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ៖ នារសៀល, ថ្ងៃអង្គារទី១៥ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីដ៍វិសេសវិសាលក្នុងការ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ នៅវេទិការមហាស្រពខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សា រួមនិង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ។

ពិធីនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត រួមនិង ឯកឧត្តម លោកជំទាវ ជាអភិបាលរង នៃគណៈអភិបាលខេត្ត និងលោក លោកស្រីអភិបាល អភិបាលរង ក្រុង ស្រុក ទាំង៧ , ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទព្រមទាំងប្អូនៗ ស.ស.យ.កប្រមាណជា៣០០នាក់។

ជាមួយគ្នានេះដែរ ឯកឧត្តម លោកជំទាវ រួមមន្រ្តីរាជការ និងមេឃុំ ចៅសង្កាត់ទាំងអស់ដែលអញ្ជេីញមកចូលរួម នាឱកាសនេះ  ដេីម្បីសម្រួលឥរិយាបទ និងបន្ទាន់កាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ព្រះគុណូបការៈ ស្នាមព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាពលរដ្ឋទូទាំងនរគ ឱ្យស្រលាញ់ជាតិខ្មែរតែមួយ និងរួមសាមគ្គីគ្នាដេីម្បី បង្ហាញសក្តានុពល របស់ប្រទេសជាតិ និងការអភិវឌ្ឍន៍នៅក្នុងប្រទេសខ្មែរតទៅអនាគតដ៍រុងរឿង ត្រចះត្រចង់ ប្រកបដោយ មោតកៈភាព ជាតិខ្មែរ មិនឱ្យប្រទេសណាមករំលូបបំពានទឹកដឹកដីដ៍ផូផង់របស់ខ្មែរយេីងបានឡេីយ  ។ 

 ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត មានមនោសញ្ចេតនា ចំពោះលោក តា លោក យាយ ពុទ្ធបរិស័ទ្ធ បានជូនក្រណាត់ ស ម្នាក់១ដុំ និងថវិកាមួយចំនួនទៀតផងដែរ៕

















Powered by Blogger.