ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ សមយុទ្ធឈ្មោះ “ដាវរួម--2024B”គឺជាកាយវិការសច្ចភាពដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ
បរទេស៖ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា ថ្ងៃនេះ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កតជាដើម ដើម្បីធ្វើសមយុទ្ធឈ្មោះ “ដាវរួម--2024B” នៅច្រកសមុទ្រតៃវ៉ាន់ និងដែនសមុទ្រនៅភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់។
ប្រការនេះជាការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ទៅលើបុគ្គលឈ្មោះ វីលៀម ឡៃ ដែលបានប្រើពាក្យសម្តីដ៏ខុសទំនងអំពីការ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងឃោសនាបំប៉ោងអំពីគំនិតបំបែកបំបាក់ ជាការកំញើញយ៉ាងខ្លាំងក្លាចំពោះការបង្ករឿងនិងស្វែងរក “ឯករាជ្យ”របស់កម្លាំងអបគមន៍នៅតៃវ៉ាន់។ ទន្ទឹមនោះវាក៏ជាកាយវិការសច្ចភាព ដើម្បីគាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដីជាតិផងដែរ ។
ការបង្រួបបង្រួមប្រទេសជាតិ
ជានិន្នាការប្រវតិ្តសាស្ត្រជាទូទៅដែលមិនអាចរារាំងបាន និងជាសច្ចភាពនៃជនជាតិដែលមិនអាចបំពានបាន
។ វិធានការតបតរបស់យើង គឺសំដៅចំពោះសកម្មភាពអបគមន៍និយមរបស់ពួកផ្តាច់ខ្លួនដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ
និងការជ្រៀតជ្រែកកិច្ចផ្ទៃក្នុងចិនរបស់កម្លាំងខាងក្រៅ តែមិនមែនសំដៅចំពោះបងប្អូនជនរួមជាតិតៃវ៉ាន់នោះទេ។ រំពឹងទុកថា បងប្អូនជនរួមជាតិតៃវ៉ាន់គ្រប់រូប ប្រកាន់ខ្ជាប់មហាសច្ចភាពនៃជនជាតិ ក្តាប់ជាប់និន្នាការប្រវត្តិសាស្ត្រ
យល់ដឹងយ៉ាងច្បាស់និងពេញលេញនូវចរិតគ្រោះថ្នាក់ និងចរិតបំផ្លិចបំផ្លាញរបស់ពួកអបគមន៍និយម
ប្រឆាំងយ៉ាងដាច់ខាតចំពោះជនផ្តាច់ខ្លួននិងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ចាប់ដៃគ្នាជាមួយបងប្អូនជនរួមជាតិនៅតំបន់ដីគោកប្រទេសចិន
ដើម្បីបង្កើតអនាគតដ៏ល្អបវរនៃការបង្រួបបង្រួមប្រទេសជាតិ និងការស្តារភាពរុងរឿងរបស់ប្រជាជាតិ៕
Post a Comment