ក្រុមមន្ត្រីអាមេរិក ជឿថាអ៊ីស្រាអែលនឹងវាយប្រហារលើទីតាំងយោធា និងថាមពលរបស់អ៊ីរ៉ង់
ប្រភព៖ Reuters
បេរូត៖ ក្រុមមន្ត្រីអាមេរិក ជឿជាក់ថាអ៊ីស្រាអែលអាចនឹងបើកការវាយប្រហារដោយកំណត់គោលដៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ជាការសងសឹកទៅនឹង ការវាយប្រហារដោយមីស៊ីលរបស់តេហេរ៉ង់ លើអ៊ីស្រាអែលកាលពីដើមខែតុលាកន្លងទៅនេះ។
អ៊ីស្រាអែលបានគំរាមម្ដងហើយម្ដងទៀតថាខ្លួននឹងសងសឹកយ៉ាងសាហាវបំផុត ប្រឆាំងនឹងអ៊ីរ៉ង់សម្រាប់ការបាញ់ស្រោចមីស៊ីលបាលស្ទីគជិត ២០០គ្រាប់ លើអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែតុលានេះ។ អ៊ីរ៉ង់បានអះអាងថាការវាយប្រហាររបស់ខ្លួនជាការសងសឹកទៅនឹងអ៊ីស្រាអែលដែលបានសម្លាប់មេដឹកនាំហេសបូឡានៅលីបង់ និងមេដឹកនាំហាម៉ាស នៅក្នុងទឹកដីអ៊ីរ៉ង់។ អ៊ីរ៉ង់ ក៏បានគំរាមដែរថានឹងសងសឹកអ៊ីស្រាអែលវិញ បើហ៊ានបាញ់តដៃប្រឆាំងនឹងខ្លួន។
តាមសារព័ត៌មានអាមេរិក
NBC កាលពីថ្ងៃសៅរ៍ ទី១២ ខែតុលា
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ
បានរាយការណ៍ថាមិនមានសញ្ញាណាមួយបញ្ជាក់ថាអ៊ីស្រាអែល
នឹងវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេ
ឬក៏ដឹកនាំសកម្មភាពធ្វើឃាតណាមួយនោះឡើយ៕
Post a Comment