អ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា កើនដល់ ២៩៣នាក់ និង៨៩នាក់បាត់ខ្លួន
ប្រភព៖ AFP
យ៉ាងហ្គន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បង្កឡើងដោយព្យុះសង្ឃរា Yagi បានកើនដល់ ២៩៣នាក់ និង៨៩នាក់ផ្សេងទៀតបាត់ខ្លួន។
ព្យុះ Yagi បានវាយប្រហារលើតំបន់ភាគខាងជើងប្រទេសវៀតណាម
ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជាងមួយសប្ដាហ៍មុន ដោយបង្កឱ្យមានគ្រោះទឹកជំនន់
និងការរអិលបាក់ដី ដែលបានផ្ដាច់ជីវិតមនុស្ស ៦១៣នាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
នៅមីយ៉ាន់ម៉ា មានមនុស្សស្លាប់ ២៩៣នាក់ និង៨៩នាក់បាត់ខ្លួន គិតត្រឹមថ្ងៃព្រហស្បតិ៍
ខណៈផ្ទៃដីដាំដុះ ជិត ២៧០ ០០០ហិកតាបានលិចលង់ និងសត្វនៅតាមកសិដ្ឋានជាង ១០០
០០០ក្បាលបានងាប់៕
Post a Comment