ឧត្តមសេនីយ៍ត្រី ហ៊ត សីហា បើកកិច្ចប្រជុំពិភាក្សាដកបទពិសោធន៍ និងពង្រឹងការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថខេត្តកែប

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាដកបទពិសោធន៍ ពង្រឹងការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថដែលបានអនុវត្តកន្លងមក

ជាមួយកិច្ចប្រជុំក៏បានត្រួតពិនិត្យបន្ថែមលើផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៤ និងត្រៀមទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសម្រាកបំប៉នសុខភាពនិងគ្រួសារ នៃកងទ័ពប្រជាជនវៀតណាម អញ្ចើញមកបំពេញទស្សនកិច្ចសម្រាកបំប៉នសុខភាពនៅព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែងការគួរសមនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប នៅថ្ងៃទី ២១.០៩.២០២៤នាពេលខាងមុខផងដែរ

កិច្ចប្រជុំនេះរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​កែប ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន.អនុប្រធានមន្ទីរ នាយ.នាយរងការិយាល័យ មេបញ្ជាការ.មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក មេបញ្ជាការកងអនុសេនាធំចល័តផងដែរ










Powered by Blogger.