រដ្ឋមន្រ្តីការពារជាតិអាមេរិក ពន្យារពេលធ្វើដំណើរទៅអ៉ីស្រាអែល ចំពេលមានភាពតានតឹងនៅមជ្ឈិមបូព៌ា

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពាជាតិរបស់សហរដ្ឋអាមេរិក លោក Lloyd Austin បានពន្យារពេលធ្វើដំណើរដែលគ្រោងទុក នៅសប្តាហ៍ក្រោយទៅកាន់អ៉ីស្រាអែល ចំពេលដែលភាពតានតឹងនៅព្រំដែនអ៉ីស្រាអែល-លីបង់ កាន់តែកើនឡើង។

មិនមានការបញ្ជាក់អំពីហេតុផលនៃការពន្យារពេលនេះទេ។ ផែនការនៃដំណើរ​ទស្សនកិច្ច​នេះ ​កើត​មាន​ចំពេល​ដែល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ ក្នុង​តំបន់​ បន្ទាប់​ពី​ហេតុការណ៍បំផ្ទុះឧបករណ៍ទំនាក់ទំនង នៅលីបង់ ហើយចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ Hezbollah ចោទថាជាស្នាដៃរបស់​អ៉ីស្រាអែល។

ការវាយប្រហារដោយបំផ្ទុះនេះ បណ្តាលឱ្យមនុស្ស ៣៧នាក់ស្លាប់ និងរបួសប្រហែល ៣,០០០នាក់ និងធ្វើឱ្យមន្ទីរពេទ្យនៅលីបង់ ពោរពេញទៅដោយអ្នករបួស រួមទាំងអ្នកប្រយុទ្ធរបស់ Hezbollah ផងដែរ៕



 

Powered by Blogger.