ថ្នាក់ដឹកនាំខេត្ត ក្រចេះ អញ្ជេីញចូលរួមបុណ្យកាន់បិណ្ឌទី៣
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលនិងលោកជំទាវ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវអញ្ជេីញចូលរួមបុណ្យកាន់បិណ្ឌទី៣ (នៅមណ្ឌលវិបាស្សនាធុរៈ ហៅវត្តជ្រោយថ្ម ស្ថិតក្នុងទឹកដីនៃក្រុងក្រចេះ)។
ពិធីកាន់បិណ្ឌប្រពៃណីជាតិខ្មែរវេនទី៣នេះ មានការចូលរួម ពីឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សា និងអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំង លោក លោកស្រី អភិបាល អភិបាលរងក្រុង និង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត និងពុកម៉ែបងប្អូន ពុទ្ធបរិស័ទ ចំណុះជេីងវត្តយ៉ាងច្រេីនកុះករផងដែរ ។
សូមបញ្ជាក់ជូនផងដែរ ៖ ឯកឧត្តម វ៉ា ថន និងលោក ជំទាវ រួម ឯកឧត្តម ហឿ សុីយ៉ែម លោកជំទាវ និងមន្ទីរ អង្គភាពក្នុងខេត្តបានចូលរួមជាថវិកាក្នុងវេនកាន់បិណ្ឌទី៣ ជូនព្រះសង្ឃសម្រាប់កសាង និងកែលំអរនូវវត្តអារាម ទីនេះមានចំនួន «១២.៧៥០.០០០រៀល» (ដប់ពីលាន ចិតសិបប្រាំមុឺនរៀលគត់»។ ជាមួយគ្នានេះ ឯកឧត្តម និងលោក ជំទាវ ក៍បានជូននូវក្រណាត់សរ និងថវិកាដល់លោកយាយលោកតាផងដែរ។
សូមរំលឹកជូនផងដែរ ពីធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ គឺចាប់ពីថ្ងៃ ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ សូមអនុមោទនា៕
Post a Comment