ព្រឹទ្ធសភាកម្ពុជា ខកចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ខកចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក លើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់។

សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការខកចិត្តជាខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌និងគ្មានមូលដ្ឋានរបស់ ក្រសួងរតនាគារនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទៅលើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់ រួមទាំងក្រុមហ៊ុនឧបសម្ព័ន្ធ L.Y.P. Group Co.,LTD និងអាជីវកម្ម៤ផ្សេងទៀតដែលពាក់ព័ន្ធ៕







 

Powered by Blogger.