សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបាត់បង់ឯកភាពជាតិនាំមកនូវការបាត់បង់ទឹកដី

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការរួបរួមឯកភាពជាតិដើម្បីថែរក្សាទឹកដីឲ្យគង់វង្ស។ សម្ដេចថា ការបាត់បង់ឯកភាពជាតិធ្វើឲ្យខ្មែរខ្សោយនឹងងាយណាស់ក្នុងការបាត់បង់ទឹកដី។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកពីប្រវត្តិនៃការបែកបាក់ជាតិអស់៥០០ឆ្នាំដែលកើតឡើងដោយសារការបែកបាក់ផ្ទៃក្នុង។ សម្ដេចថាបញ្ហា CLV បើសិនជាគ្មានការយល់គ្នា ឯកភាពជាតិរវាងខ្មែរនិងខ្មែរទេ កង់ប្រវត្តិសាស្ត្រនឹងវិលជាន់ដានចាស់ឡើងវិញ។

សម្ដេចថា៖ «មូលហេតុនៃការបាត់បង់ទឹកដីដោយសារតែយើងចេះតែឈ្លោះគ្នា។ បើយើងនៅរួមគ្នាឯកភាពជាមានរឿងអីនិយាយគ្នា មិនមានអំពើហិង្សា ប្រឈមដាក់គ្នា យើងនឹងខ្លាំង»

ជាមួយគ្នានេះសម្ដេចថាការកង្វល់ពីទឹកដីជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ហើយសម្ដេចក៏ទទួលស្គាល់នូវសិទ្ធិបញ្ចេញមតិ និងការបារម្ភរបស់ពលរដ្ឋផងដែរ៕



 

Powered by Blogger.