ក្រសួងកសិកម្ម សហការជាមួយសហគ្រិនខ្មែរ ដើម្បីគាំទ្រដល់កម្មវិធីគោលនយោបាយអាទិភាព«សហគមន៍កសិកម្មកសិកម្មទំនើប»
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់ (MoU) ជាមួយ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។
ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហែម
វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។
កិច្ចសហការនេះមានគោលបំណងគាំទ្រនិងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា
តាមរយ:ការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់សហគ្រិនខ្មែរ
និងមានការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រោមកិច្ចសហការនេះ ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោត លើការគាំទ្រទាក់ទងនឹងបច្ចេកទេសដាំដុះ
ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ
នឹងផ្តោត លើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម
តាមរយៈគំនិតកម្មវិធីកសាងសមត្ថភាពនានា
ដើម្បីសម្រេចបាននូវគោលបំណងបង្កើនភាពប្រកួតប្រជែងនៃកសិកម្មកម្ពុជា តាមរយៈការចងក្រង
និងប្រមូលផ្តុំការធ្វើផលិតកម្មរួមគ្នាប្រកប ដោយ ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕
Post a Comment