៧ខែឆ្នាំ២០២៦នេះ កម្ពុជាទទួលបានចំណូលជាង ២០លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរចំនួន៤២៨ ២២៣នាក់ និងទទួលបានចំណូលប្រមាណជាង២០លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា
៧ខែ ឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា
រមណីយដ្ឋានអង្គរមានចំនួន ២០ ៣២៦ ៩៦៦ដុល្លារ ថយចុះ២៩.០៣% បើធៀបនឹងរយៈពេលដូចគ្នា
ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៤២៨ ២២៣នាក់ ថយចុះ៣០.៧៩%។
ជាមួយគ្នានេះ
គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រយៈពេល៧ខែ
ឆ្នាំ២០២៦ មានចំនួន ៨៥៦ ៤៤៦ដុល្លារ៕


Post a Comment