នគរបាលខេត្តស្ទឹងត្រែងបង្ហាញមុខជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀន
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ នគរបាលខេត្តស្ទឹងត្រែងបានធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ។ សកម្មភាពនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញ នៅស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។យោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តបានបង្ហាញថា៖ប្រតិបត្តិការដ៏ក្តៅគគុកនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៥ គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន១៧នាក់ ស្រី៣នាក់ ។
លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា៖ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញរបស់ស្នងការដ្ឋានបានសហការជាមួយកម្លាំង នគរបាលក្រុងនិងស្រុកសៀមបូកក៏បានឈានទៅបង្ក្រាបបានជនល្មើសសរុប១៦នាក់ ដោយក្នុងនោះក៏មានករណីជនសង្ស័យម្នាក់ប្រើប្រាស់អាវុធតដៃជាមួយសមត្ថកិច្ចផងដែរ និងមានម្នាក់ទៀតករណីចាប់តាមដីកាបញ្ជាឱ្យនាំខ្លួន ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះកម្លាំងសមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបក្រុមជនល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងនេះ ៕

Post a Comment