​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​

បរទេស៖ នាពេលថ្មីៗនេះ ​​បណ្តាញទូរទស្សន៍អន្តរជាតិ​​ CGTN​  ​បាន​សហការជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ការផ្សព្វផ្សាយអន្តរជាតិ​ក្នុងយុគសម័យថ្មី នៃ​​សកលវិទ្យាល័យ Ren min ចិន​ ​ដើម្បី​ធ្វើ​ការស្ទង់ប្រជាមតិ​​អំពី​​​រូបភាព​ជាតិ​​អាមេរិក​ចំពោះ​អ្នកផ្តល់​បទសម្ភាសន៍​​ចំនួន  ១២៣០២នាក់ នៃប្រទេសចំនួន ៣៩ ​​លើ​សកល​លោក ។ ​សេចក្តីសន្និដ្ឋានសំខាន់​មានដូចខាងក្រោម៖

*  ការវាយតម្លៃ​ចំពោះ​រូបភាព​​ជាតិ​​អាមេរិក​៖​​
​ អ្នកផ្តល់បទសម្ភាសន៍ចំនួន 75% ​សម្គាល់​ឃើញ​ថា អាមេរិក​ជាប្រទេស​អនុត្តរភាព​​​។
*  ការវាយតម្លៃ​ចំពោះ​​របប​នយោបាយ​របស់​អាមេរិក​៖​​
​ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧២.១% ​សម្គាល់ឃើញ​ថា ​ការប្រឈមមុខដាក់គ្នា​រវាង​បក្ស​កាន់អំណាច​ និងបក្ស​​ប្រឆាំង​របស់​អាមេរិកបានធ្វើឱ្យការបែកបាក់ក្នុងសង្គមកាន់តែធ្ងន់ធ្ងរ​។
​ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៦៧.៥% ​សម្គាល់ឃើញ​ថា ជម្លោះ​​បក្ស​ទាំងពីរ​​បាន​ក្លាយជា​ចំណុចខ្សោយ​មួយ​ នៃ​ប្រព័ន្ធ​នយោបាយ​អាមេរិក។
​ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៦៤.៤% ​សម្គាល់​ឃើញ​ថា​  ​ប្រព័ន្ធយុត្តិធម៌អាមេរិកបានក្លាយជា​ឧបករណ៍នៃការតស៊ូរដណ្តើមអំណាចរវាង​បក្សពួកនយោបាយ។​
​ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧១.៧% ​សម្គាល់​ឃើញ​ថា ​​នយោបាយលុយកាក់មានឥទ្ធិពលខ្លាំងហួសហេតុ​ចំពោះ​ការបោះឆ្នោត​នៃ​អាមេរិក​​ ​ដែលបាន​បំផ្លិចបំផ្លាញ​យុត្តិធម៌​នៃ​​នយោបាយ។
*  ការវាយតម្លៃ​ចំពោះ​នយោបាយ​ការទូត​​របស់​អាមេរិក​៖​​



Powered by Blogger.