ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក កើនដល់ជាង ៧.៤ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៦
ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានបន្តបង្ហាញពីកំណើនដ៏រឹងមាំ ដោយសម្រេចបានទំហំទឹកប្រាក់សរុបជាង ៧.៤ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៣១.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទីផ្សារអាម៉េរិក សម្រាប់កម្ពុជា។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជា បានបង្ហាញថា
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។ ក្នុងឆមាសទី១ ឆ្នាំ២០២៦
ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានរហូតដល់
៥.៦ពាន់លានដុល្លារកើនឡើង២៩.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំ
៥.៥ពាន់លានដុល្លារ។
ជាមួយគ្នានេះ
ការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជា ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយសម្រេចបានទំហំ
៣០៧លានដុល្លារ មានកំណើន ៨៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កំណើនទាំងការនាំចេញ និងការនាំចូលនេះ បានសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំ
និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មនេះ
មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ
ប៉ុន្តែក៏បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា
និងសហរដ្ឋអាមេរិកផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តជំរុញ
និងពង្រីកសក្តានុពលពាណិជ្ជកម្មនេះ ដើម្បីធានានូវកំណើនប្រកបដោយចីរភាព
និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ៕

Post a Comment