ចាប់ខ្លួននគរបាល និងមន្រ្តីអាវុធហត្ថនៅខេត្តកំពត ដែលគប់គិតគ្នាកាត់សៀលចូលលួចសម្ភារក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាប Scam Online
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ តាមសេចក្តីរាយការណ៍ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា នគរបាល និងអាវុធហត្ថប្រមាណជាង ៣០នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដែលពួកគេបានរួមគ្នាបង្កើតបទល្មើសថ្មី ដោយលួចកាត់សោចូលទៅក្នុងកាស៊ីណូមួយកន្លែងក្បែរច្រកព្រំដែនអន្តរជាតិព្រែកចាក ដែលបង្ក្រាប Scam Online ដើម្បីលួចយកសម្ភារ:ជាវត្ថុតាងនៃបទល្មើស។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសនាមុននេះបន្តិចថា ស្នងការដ្ឋាននគរបាលខេត្តកំពត ពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពត មិនទាន់បានផ្សព្វផ្សាយ ពីព្រោះយើងខ្ញុំកំពុងបន្តនីតិវិធី។
សូមជម្រាបថា មន្ត្រីដែលត្រូវបានចាប់ខ្លួនមានទាំង ស្នងការរងខេត្ត, អធិការរង, មេបញ្ជាការវរការពារព្រំដែន, មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថផងដែរ៕

Post a Comment